General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០៨ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ១នាក់) រងរបួសស្រាល ២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៩នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ប្រជែង ៣លើក (ស្លាប់ ៥នាក់, ធ្ងន់ ៦នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕