មណ្ឌលគិរី ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរងទទួលដឹកនាំការិយាល័យផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែងលោក ណិញ ប៉េងឃុន ជាអភិបាលរង នៃគណៈអភិបាលក្រុងសែនមនោរម្យ ។ ដោយពិធីនេះដែរបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជីវករ និងមន្រ្តីនៃចំណុះរដ្ឋបាលសាលាក្រុងជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ រដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕