General Commissariat of National Police
.

ពិធីប្រកាសផ្ទេរតួនាទីភារកិច្ច និងតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា

Loading

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានរៀបចំពិធីប្រកាសផ្ទេរតួនាទីភារកិច្ច និងតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤​ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា លោកឧត្តមសេនីយ៍ទោ សៀម សុត្ថាវុធ ស្នងការរង ទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ។

ក្នុងកិច្ចប្រនជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក​ លោកប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕