ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដង្កោ បានដឹកនាំក្រុមការងារចុះទៅដល់ខ្នងផ្ទះរបស់គ្រួសារសពលោក កែវ សំណាង (ជនពិការ) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដើម្បីប្រគល់ថវិកាបេឡាមរណ:សង្រ្គោះជូនគ្រួសារសពចំនួន៤.០០០.០០០រៀល ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕