General Commissariat of National Police
.

កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្រ្តីនគរបាលជាតិកម្ពុជា

Loading

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ត្តមសេនីយ៍ទោ ចាន់ គ្រីស្នា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្ដិ៍ លោក-លោកស្រី នាយរងប៉ុស្ដិ៍ នាយរងផ្នែកសរុបទាំងអស់ចំនួន ១៦៩នាក់ ស្រី ១៥នាក់៕