បន្ទាយមានជ័យ៖ នៅថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំចៅ សង្កាត់ នគរបាលរដ្ឋបាល ឃុំសង្កាត់ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈទាំង ៧ ចំណុច ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាពតម្លាភាព និងទទួលបានទំនុកចិត្តុ។ ទី២-ការគ្រប់គ្រងបទល្មើស លួចនឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ព្រមទាំងបានផ្សព្វផ្សាយតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤-បង្ក្រាបទប់ស្កាត់ អំពើអាណាចារគ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សានិងក្មេងទំនើង ។ ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ៦-លើកកម្ពស់អនាម័យសោភ័ណភាពល្អ និងបរិស្ថានល្អ និងទី ៧ ការឆ្លើយតបបានទាន់ពេលវេលា ចំពោះក្រុមហន្តរាយនិងរាល់ការឆ្លងជំងឺរាតត្រកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម បានបន្តថា ទន្ទឹមនិងសមិទ្ធផល ដែលសម្រេចបាន បានបង្ហាញជាសុចនាករមួយ ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវបន្តខិតខំ ដោយមិនបន្ធូរដៃឡើយ ផ្ទុយទៅវិញគឺកាន់តែពង្រឹងពង្រីកសកម្មភាព និងតាមមធ្យោបាយវិធីសាស្ត្រថ្មីៗបន្ថែមទៀត ទើបវិធានការជាមូលដ្ឋាន ដែលមានលក្ខណៈសម្បត្តិទាំងប្រាំ៧យ៉ាង របស់យើងមានប្រសិទ្ធ ភាព។
ថ្លែងនាឱកាសនោះ ឯកឧត្ដម ផាន់ ចាន់ធុល រដ្ធលេខាធិកាក្រសួងមហាផ្ទៃ បានូសបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលបានអនុវត្តនូវគោលការណ៍ ភូមិ ឃុំ សង្កាត់បានល្អប្រសើរ ប៉ុន្តែបច្ចុប្បន្នយើងក៏ទទួលស្គាល់ថាបញ្ហាមួយចំនួននៅតែអាចកើតមានឡើងនៅតាមមូលដ្ឋាន ពុំទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត សុទ្ធសឹងជាកម្មវត្ថុដែលត្រូវ ប្រមូលផ្តុំគិតគួរដោះស្រាយបន្តទៀត ដើម្បីសំដៅរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រោះថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់ សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឲ្យជនគ្រប់រូបនិងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខុដុមរមនា។
ឯកឧត្ដម ផាន់ ចាន់ធុល បន្ថែមថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដឹកនាំប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ រួមជាមួយនឹងទិសដៅរបស់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត មានដូចខាងក្រោម៖ ត្រូវបន្តផ្សព្វផ្សាយការយល់ដឹងដល់ក្រុមគោលដៅ ជាមួយយុវជន សិស្ស និស្សិតតាមគ្រឹះស្ថានសិក្សានានា និងត្រូវបញ្ជ្រាបអប់រំក្នុងកម្មវិធីសិក្សាប្រចាំសប្តាហ៍។ រឹតបន្តឹងហាមឃាត់ឱ្យបានដាច់ខាត ចំពោះការលួចលាក់នាំគ្រឿងញៀនចូលពន្ធនាគារ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ត្រូវលើកអំពីបញ្ហាគ្រឿងញៀន នៅគ្រប់ពេលមានការជួបប្រជុំគ្នា។ កងកម្លាំងមានសត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តសហការ បង្ក្រាបក្រុមក្មេងទំនើងឱ្យបាន ។ មួយវិញទៀតកងកម្លាំងគ្រប់ប្រភេទ សូមកុំពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវពង្រឹងការត្រួតពិ និត្យការនាំចូលសារធាតុគីមី សារធាតុផ្សំ សារធាតុផ្ទុះឱ្យបានចត់បំផុត។ បន្តអនុវត្តវិធានការ ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែល មានស្រាប់ ៕