General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៩ កញ្ញា ចំនួន ១២ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣នាក់   

Loading

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៤នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់(ស្រី ០នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកញ្ញា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៩០,៩០ក្រាម។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៥អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១១,០៨ក្រាម។

២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៥៥,៥៥ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៧ក្រាម។

៤ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៦២ក្រាម។

៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,១៥ក្រាម។

PM : ៤អង្គភាព

១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៦ក្រាម។

២ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០១ក្រាម។

៣ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៣៦ក្រាម។

៤ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១,១០ក្រាម៕