General Commissariat of National Police
.

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida ស្វែងរកការពង្រឹងចំណងមិត្តភាពកូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចចុងក្រោយ មុនពេលចាកចេញពីតំណែង

Loading

SEOUL, Sept 6 (Reuters) – នៅថ្ងៃសុក្រ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកការផ្សារភ្ជាប់ភាពជាដៃគូថ្មី រវាងប្រទេសជិតខាង ដែលនឹងត្រូវសាកល្បងបន្ទាប់ពីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក។

ដោយមានការជំរុញពី ប្រធានាធិបតីអាមេរិកចូ បាយឌិន លោក Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានរៀបចំការស្តារឡើងវិញនូវទំនាក់ទំនងដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរ បស់ប្រទេសទាំង០២ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ចំពេលមានជម្លោះការទូត និងពាណិជ្ជកម្មដ៏អាក្រក់ពាក់ព័ន្ធ នឹងការកាន់កាប់របស់ជប៉ុននៅកូរ៉េពីចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

លោក Kishida បាននិយាយមុនពេលចាកចេញពីទីក្រុងតូក្យូថា “ខ្ញុំចង់ពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) ដែលបានប្រសើរឡើងគួរឱ្យកត់សម្គាល់រវាងខ្លួនខ្ញុំ និងប្រធានាធិបតីលោក Yoon Suk Yeol និងពិភាក្សាអំពីទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព”។

លោកបានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅខែកញ្ញា ហើយគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។

South Korean President Yoon Suk Yeol and Japanese Prime Minister Fumio Kishida shake hands during a meeting at the Presidential Office in Seoul, South Korea, Friday, Sept. 6, 2024. Lee Jin-man/Pool via REUTERS