General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តកំសាន្ត​ ខណ្ឌច្បារអំពៅ

Loading

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជាតិក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តកំសាន្ត​ ស្ថិតនៅសង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបីតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន និងនាយ នាយនគរបាលរង ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ៕