រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦១គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ២០៦គ្រឿង និងម៉ូតូ ១៤០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៨៨គ្រឿង, រថយន្តធំ ១០ គ្រឿង, រថយន្តតូច ១៥០គ្រឿង និងម៉ូតូ ១២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ ថ្ងៃ ពីថ្ងៃទី១-២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,៦៤៧គ្រឿង, រថយន្តធំ ១៩៥គ្រឿង, រថយន្តតូច ៤,៣៤៩គ្រឿង, ម៉ូតូ ៥,១០៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,២៧៦គ្រឿង, រថយន្តធំ ១១៣គ្រឿង, រថយន្តតូច ៣,០៦៦គ្រឿង និងម៉ូតូ ៤,០៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕