General Commissariat of National Police
.

កងទ័ពឧទ្ទាមមីយ៉ាន់ម៉ាត្រៀមខ្លួនសម្រាប់ការចរចាជាមួយរបបយោធាដោយមានការសម្របសម្រួលពីចិន

Loading

Nov 26 (Reuters) – កងទ័ពជនជាតិភាគតិចដែលជាផ្នែក០១នៃក្រុមសម្ព័ន្ធភាពឧទ្ទាមទ្រង់ទ្រាយធំប្រយុទ្ធប្រឆាំងនឹងយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីឆន្ទៈត្រៀមខ្លួនចូលរួមកិច្ចចរចាជាមួយរបបយោធា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល០១ឆ្នាំ នៅតាមព្រំដែនមីយ៉ាន់ម៉ា-ចិន។
សេចក្តីសម្រេចរបស់កងទ័ពរំដោះជាតិតាអាំង (TNLA) ដែលបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ បានធ្វើឡើងនៅពេលប្រទេសចិនដែលជាប្រទេសជិតខាងដ៏មានឥទ្ធិពលដាក់សម្ពាធលើក្រុមឧទ្ទាម ចំពេលយោធាមានដំណើរការទន់ខ្សោយ ហើយទីក្រុងប៉េកាំងត្រូវបានមើលឃើញថា ជាអ្នកធានាស្ថិរភាពជាយូរលង់មកហើយ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីរបបយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយអ្នកតំណាងលទ្ធិប្រជាធិបតេយ្យលោកស្រីអង់សានស៊ូជី កាលពីឆ្នាំ២០២១ បង្កឱ្យមានចលនាតស៊ូ ដោយបានចាប់ផ្តើមពីការតវ៉ាដោយសន្តិវិធី បន្ទាប់វិវត្តទៅជាការបះបោរប្រដាប់អាវុធនៅតាមតំបន់ព្រំដែនជួរមុខជាច្រើនទីតាំង។
នៅក្នុងសេចក្តីថ្លែងការណ៍០១ ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងតេឡេក្រាមផ្លូវការរបស់ខ្លួន កងទ័ពTNLA បាននិយាយថា ខ្លួនចង់បញ្ឈប់ការវាយប្រហារតាមអាកាសរបស់យោធាទៅលើតំបន់របស់ខ្លួននៃរដ្ឋ Shan ភាគខាងជើង ហើយបង្ហាញពីបំណងសម្រាប់កិច្ចពិភាក្សា និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសចិន។

Screenshot