(ខេត្តឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដឹកនាំ លោកស្នងការរង ចូលរួម និងចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីសន្និបាត សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ អាណត្តិទី៦ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក នៃគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ៕