រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៧៖១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ បានចាត់លោកស្រីប្រធានក្រុមការងារយេនឌ័រ និងប្រធានអង្គភាពកងកិត្តិយ នាំយកថវិកាអង្គភាពចំនួន ១,៥២០,០០០រៀល និងថវិកានាយកដ្ឋានចំនួន ៣០០,០០០រៀល ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង ស្រ៊ុន អនុប្រធានអង្គភាព ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕