មណ្ឌលគិរី ៖ នាព្រឹក ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ បានដឹកនាំលោក ឧត្តមសេនីយ៍ស្នងការរងលោកនាយការិយាល័យលោកអធិការក្រុងស្រុក អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី ពិធីនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានរណសិរ្ស និងជាឧបរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្រ្តៃយ៍ អគ្គលេខាធិការរណសិរ្ស និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ហ៊ឺ បាវី អនុប្រធានរណសិរ្ស និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាខេត្ត និងជាអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងសមាជិក សមាជិកាជាច្រើនរូបដែល ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕