General Commissariat of National Police
.

សិស្សវិទ្យាល័យហ្សកហ្ស៊ីអាយុ ១៤ឆ្នាំ បានធ្វើការបាញ់ប្រហារ នៅក្នុងបរិវេណសាលា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ០៩នាក់

Loading

ATLANTA, Sept 4 (Reuters) – កាលពីថ្ងៃពុធ សិស្សប្រុសអាយុ ១៤ឆ្នាំម្នាក់បានបាញ់សម្លាប់សិស្ស ០២នាក់ និងគ្រូបង្រៀន ០២នាក់ និងរបួស ០៩នាក់ នៅវិទ្យាល័យមួយនៅរដ្ឋហ្សកហ្ស៊ី ដោយបានធ្វើឱ្យប្រជាជនសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល ដោយជាការបាញ់ប្រហារក្នុងបរិវេណសាលាដំបូងចាប់តាំងពីចាប់ផ្តើមឆ្នាំសិក្សា។

អ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យត្រូវបានសម្ភាសដោយមន្ត្រីអនុវត្តច្បាប់កាលពីឆ្នាំមុន ជុំវិញការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអំពីការប្រព្រឹត្តការបាញ់ប្រហារនៅសាលា និងត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder រដ្ឋហ្សកហ្ស៊ី។

លោក Chris Hosey នាយការិយាល័យស៊ើបអង្កេតរដ្ឋហ្សកហ្ស៊ីបានប្រាប់សន្និសីទសារព័ត៌មានថា ជននោះត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Colt Gray អាយុ ១៤ឆ្នាំ នឹងត្រូវបានចោទប្រកាន់ និងកាត់ទោសតាមប្រព័ន្ធសម្រាប់មនុស្សពេញវ័យ។

លោក Jud Smith តម្រួតតំបន់ Barrow County បាននិយាយថា ខ្មាន់កាំភ្លើងប្រដាប់អាវុធប្រភេទ “AR platform style weapon” ឬកាំភ្លើង semiautomatic ត្រូវបានបង្ក្រាបភ្លាមៗដោយតម្រួតរងមានភារកិច្ចនៅសាលា ហើយជនសង្ស័យត្រូវបានផ្តួលលើដី និងចាប់ខ្លួន។