General Commissariat of National Police
.

ប្រទេសហៃទី ពង្រីកការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយគ្របដណ្តប់លើប្រទេសទាំងមូល

Loading

PORT-AU-PRINCE, Sept 4 (Reuters) – កាលពីថ្ងៃពុធ​ តាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Garry Conille បាននិយាយថា ប្រទេសហៃទី បានពង្រីកការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយគ្របដណ្តប់លើប្រទេសទាំងមូល ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធនឹងក្រុមជនអន្ធពាលបង្កហិង្សា ដែលបានកាន់កាប់ភាគច្រើននៃរដ្ឋធានី និងចាប់ផ្តើមពង្រីកទៅតំបន់នៅក្បែរនោះ។

ផ្នែក Ouest ដែលមានមានប្រជាជនរស់នៅច្រើន និងជាទីតាំងរដ្ឋធានី Port-au-Prince ត្រូវបានដាក់ឱ្យស្ថិតក្រោមភាពអាសន្ន នៅថ្ងៃទី០៣ ខែមីនា ក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋមន្ត្រីលោក Ariel Henry ខណៈដែលការកើនឡើងយ៉ាងខ្លាំង នៃអំពើហិង្សាបានធ្វើឱ្យទីក្រុងជាប់គាំង ហើយអ្នកទោសរាប់ពាន់នាក់ បានរត់គេចខ្លួន នៅក្នុងការហែកពន្ធាគារចំនួន ០២លើក។

ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានបន្តជាថ្មីម្តងហើយម្តងទៀត ហើយផ្នែកផ្សេងៗទៀតត្រូវបានបន្ថែមនៅពេលក្រោយ រួមទាំងតំបន់កសិកម្ម Artibonite ដែលបានទទួលរងនូវអំពើហិង្សាដ៏អាក្រក់បំផុតមួយចំនួន ផ្នែកមជ្ឈមណ្ឌល និងNippes នៅឧបទ្វីបភាគខាងត្បូង។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក Conille បាន​និយាយ​ថា លោក​បាន​ជួយ​ចែកចាយ​សម្ភារ និង​សព្វាវុធ​សម្រាប់​កងទ័ព​ហៃទី និង​នគរបាល​ជាតិ ដើម្បី​ដណ្តើមយក​ទឹកដី​ ដែល​ក្រុម​អន្ធពាល​មក​វិញ៕