General Commissariat of National Police
.

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងមិនបញ្ឈប់ការរុករក នៅសមុទ្រចិនខាងត្បូងទេ ទោះបីជាមានការតវ៉ា ពីប្រទេសចិនក៏ដោយ

Loading

Sept 5 (Reuters) – នៅថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បាននិយាយថា ប្រទេសនេះនឹងមិនបញ្ឈប់ការរុករកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូងនោះទេ បើទោះបីជាមានការអះអាងពីទីក្រុងប៉េកាំងថា ម៉ាឡេស៊ីកំពុងរំលោភលើទឹកដីរបស់ខ្លួនក៏ដោយ។

លោក Anwar បាននិយាយចេញពីប្រទេសរុស្ស៊ីជាទីកន្លែង ដែលលោកកំពុងមានទស្សនកិច្ចផ្លូវការថា សកម្មភាព រុករករបស់ម៉ាឡេស៊ីស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនមានចេតនាបង្កហេតុ ឬអរិភាពទៅលើប្រទេសចិន ជាប្រទេសដែលខ្លួនទំនាក់ទំនងមិត្តភាពឡើយ។

នៅក្នុងសន្និសីទសារព័ត៌មាន តាមទូរទស្សន៍នៅទីក្រុង Vladivostok  លោក Anwar បាននិយាយថា “ជាការពិតណាស់ យើងត្រូវប្រតិបត្តិការនៅក្នុងដែនទឹករបស់យើង និងធានានូវអត្ថប្រយោជន៍សេដ្ឋកិច្ច រួមទាំងការខួងយកប្រេងនៅក្នុងទឹកដីរបស់យើង”។

“យើងមិនដែលបដិសេធលទ្ធភាពនៃការពិភាក្សា (ជាមួយប្រទេសចិន) នោះទេ។ ប៉ុន្តែនោះមិនមែនមានន័យថា យើងត្រូវបញ្ឈប់ប្រតិបត្តិការ នៅក្នុងតំបន់របស់យើងនោះទេ។”

កាលពីថ្ងៃពុធ ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួននឹងស៊ើបអង្កេតការលេចធ្លាយលិខិតទូតសម្ងាត់ ដែលបានទទួលបានពីក្រសួងការបរទេសចិន៕

Malaysia’s Prime Minister Anwar Ibrahim holds a press conference with German Chancellor Olaf Scholz (not pictured) in Berlin, Germany, March 11, 2024. REUTERS/Liesa Johannssen/File Photo