General Commissariat of National Police
.

រដ្ឋមន្ត្រីអ៊ុយក្រែន​ ទទួលបន្ទុកផលិតអាវុធ​ ត្រៀមចូលកាន់តំណែងថ្មី ស្របពេលដែលរដ្ឋមន្ត្រី០៤​នាក់ ផ្សេងទៀត​លាលែង​ពី​តំណែង​ នៅក្នុង​ការកំណែទម្រង់​រដ្ឋាភិបាល

Loading

KYIV, Sept 3 (Reuters) – កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកផលិតអាវុធត្រៀមចូលកាន់តំណែងថ្មី ដែលតួនាទីមន្ត្រីការពារជាតិ​ ស្របពេលដែលរដ្ឋមន្ត្រី០៤នាក់ផ្សេងទៀតបានលាលែងពីតំណែង នៅក្នុងការកំណែទម្រង់រដ្ឋាភិបាលដ៏សំខាន់មួយ ក្នុងពេលមានសង្គ្រាមជាមួយរុស្ស៊ី។

ការលាលែងពីតំណែង របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម យុទ្ធសាស្ត្រលោក Oleksandr Kamyshin ឧបនាយករដ្ឋមន្ត្រីលោក Olha Stefanishyna និងរដ្ឋមន្ត្រី០២រូបនៃក្រសួងយុត្តិធម៌ បរិស្ថាន និងសមាហរណកម្ម ដោយបន្សល់គណៈរដ្ឋមន្ត្រី១/៣នៅទំនេរ បន្ទាប់ពីការបណ្តេញរដ្ឋមន្ត្រីចេញកាលពីដើមឆ្នាំនេះ។

ប្រធានាធិបតីលោក Volodymyr Zelenskiy និងសម្ព័ន្ធមិត្តនយោបាយ អាចផ្លាស់ប្តូរនាទីសម្រាប់បំពេញមុខតំណែង ដើម្បីដាក់បទបញ្ជា មុនពេលលោកធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីបង្ហាញ “ផែនការសម្រាប់ជ័យជំនះ” ដល់ប្រធានាធិបតីអាមេរិកលោកចូ បាយឌិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងខែនេះ។

នៅក្នុងសុន្ទរកថាល្ងាច លោក Zelenskiy បាននិយាយថា “រដូវស្លឹកឈើជ្រុះនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែន។ ហើយស្ថាប័នរដ្ឋរបស់យើង គួរតែត្រូវបានកំណត់រចនាសម្ព័ន្ធដើម្បីឱ្យអ៊ុយក្រែន សម្រេចបាននូវលទ្ធផលទាំងអស់ ដែលយើងត្រូវការ និងសម្រាប់យើងទាំងអស់គ្នា” ៕

FILE PHOTO: Oleksandr Kamyshin, Minister for Strategic Industries of Ukraine attends the Recovery Forum of the Ukraine Recovery Conference 2024 in Berlin, Germany, June 11, 2024. REUTERS/Annegret Hilse/File Photo