General Commissariat of National Police
.

ការវាយប្រហារដោយកាំជ្រួចរបស់​រុស្ស៊ី ទៅលើ​វិទ្យាស្ថាន​យោធា​អ៊ុយក្រែន បាន​សម្លាប់មនុស្ស ​៥០​នាក់

Loading

KYIV, Sept 3 (Reuters) – កាលពីថ្ងៃអង្គារ យ៉ាងហោចណាស់មនុស្ស ៥០នាក់បានស្លាប់ និង ២៧១នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ ដោយមីស៊ីលផ្លោង០២ របស់រុស្សីទៅលើវិទ្យាស្ថានយោធា មួយនៅក្នុងទីក្រុង Poltava ភាគកណ្តាលរបស់ប្រទេសអ៊ុយក្រែនដោយ ដែលជាការវាយប្រហារតែ០១លើក ដែលមានអ្នកស្លាប់ច្រើនបំផុតនៃសង្រ្គាមក្នុងឆ្នាំនេះ។

រូបថតដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពី សាកសពយុវជនជាច្រើននាក់នៅលើដី ដែលគ្របដណ្តប់ដោយធូលី និងកំទេចកំទី ជាមួយនឹងផ្នែកដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៃអគារដ៏ធំ០១នៅពីក្រោយ ។ ប៉ុន្តែសារព័ត៌មានរ៉យទ័រ​មិន​អាច​ផ្ទៀងផ្ទាត់​រូបភាព​ទាំង​នោះ​បាន​ភ្លាមៗ​ទេ។

លោកប្រធានាធិបតីលោក Volodymyr Zelenskiy បាននិយាយនៅលើកម្មវីធីទំនាក់ទំនងតេលេក្រាមថា “រុស្ស៊ីនឹងទទួលខុសត្រូវចំពោះការវាយប្រហារនេះ” ។

លោក​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ភ្លាមៗ ដោយ​និយាយ​ថា ​ការ​វាយ​ប្រហារ​បាន​បំផ្លាញ​អគារ​វិទ្យាស្ថាន​ទំនាក់ទំនង​យោធា។

នៅក្នុងវីដេអូសម្ភាសន៍ ពេលយប់របស់លោក ដែលត្រូវបានចែកចាយនៅពេលល្ងាច លោកZelenskiy បានកំណត់ អ្នកស្លាប់ចំនួន ៥១នាក់។

លោក​បាន​ថ្លែង​ថា “យើងដឹង​ថា ​មាន​មនុស្ស​នៅ​ក្រោម​គំនរ​អគារ ដែលត្រូវបានបំផ្លាញ។ ហើយយើងកំពុងតែធ្វើអ្វីទាំងអស់ ​ដើម្បី​សង្គ្រោះ​ជីវិត​ឱ្យ​បាន​ច្រើន​តាម​ ដែល​អាច​ធ្វើ​ទៅ​បាន” ៕