General Commissariat of National Police
.

ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការផ្អាកការលក់អាវុធមួយចំនួន សម្រាប់អ៊ីស្រាអែល ធ្វើឱ្យអ្នកនយោបាយអង់គ្លេស និងក្រុមជនជាតិជ្វីហ្វមួយចំនួនមិនពេញចិត្ត

Loading

LONDON, Sept 3 (Reuters) – កាលពីថ្ងៃអង្គារ ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេសក្នុងការផ្អាកការលក់អាវុធមួយចំនួន ដល់អ៊ីស្រាអែលត្រូវបានរិះគន់យ៉ាងពេញទំហឹង ដោយអ្នកនយោបាយអង់គ្លេស និងក្រុមជនជាតិជ្វីហ្វមួយចំនួន បានចោទប្រកាន់រដ្ឋាភិបាលថា បានបោះបង់ចោលអ៊ីស្រាអែល ខណៈដែលអ្នកផ្សេងទៀត បាននិយាយថា ការសម្រេចចិត្តនេះមិនបានល្អិតល្អន់គ្រប់គ្រាន់ទេ។

ប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរារាំងអាជ្ញាប័ណ្ណចំនួន៣០ ក្នុងចំណោម៣៥០ សម្រាប់ការនាំចេញអាវុធ គូសបញ្ជាក់ពីអារម្មណ៍របស់ប្រជាជន ក្នុងចក្រភពអង់គ្លេស ជុំវិញប្រឆាំងរបស់អ៊ីស្រាអែល ទៅលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាសនៃតំបន់ហ្គាហ្សានៅក្នុងទឹកដីប៉ាឡេស្ទីន។ ហើយក៏ចង្អុលបង្ហាញពីការសម្រេចក៏លំបាករបស់នាយករដ្ឋមន្ត្រីលោក Keir Starmer ក្នុងការកាត់បន្ថយភាពតានតឹងក្នុងប្រទេសអង់គ្លេស ដែលកើតមានឡើងរវាងក្រុមគាំទ្រអ៊ីស្រាអែល និងក្រុមគាំទ្រប៉ាឡេស្ទីនផងដែរ។

រដ្ឋមន្ត្រីការបរទេសលោក David Lammy បាននិយាយថា វិធានការកំណត់អាជ្ញាប័ណ្ណដែលចក្រភពអង់គ្លេស ផ្តល់សម្រាប់ការនាំចេញសព្វាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែលគឺ កើតមានដោយសារតែមានហានិភ័យ ដែលសព្វាវុធទាំងនោះអាចត្រូវបាន ប្រើប្រាស់ដើម្បីប្រព្រឹត្តល្មើសធ្ងន់ធ្ងរប្រឆាំង នឹងច្បាប់មនុស្សធម៌អន្តរជាតិ។

ប៉ុន្តែ​មេដឹកនាំសាសនា និង​ក្រុម​ជនជាតិ​ជ្វីហ្វ​របស់​អង់គ្លេស​ បាន​និយាយ​ថា វិធានការ​នេះ​នឹង​លើកទឹកចិត្ត​ ដល់​សត្រូវ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់ ។ អ្នកប្រឆាំងនៃសង្រ្គាមក្នុងតំបន់ហ្គាហ្សាបានរិះគន់ដូចគ្នាចំពោះទង្វើនេះ ដោយនិយាយថា អាចមានចន្លោះប្រហោងមួយ ដែលនឹងអនុញ្ញាតឱ្យអង់គ្លេសបន្តផ្គត់ផ្គង់អ៊ីស្រាអែល នូវគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំងប្រភេទ F-35 ៕

FILE PHOTO: Rabbi Ephraim Mirvis gives a speech in London, Britain, November 19, 2023. REUTERS/Isabel Infantes/File Photo