CAIRO, Sept 2 (Reuters) – នៅពីថ្ងៃចន្ទ កងទ័ពរបស់ក្រុមហាម៉ាសបាននិយាយថា ចាប់តាំងពីខែមិថុនា ក្រុមនេះបាននិងកំពុងប្រតិបត្តិការក្រោមការណែនាំថ្មីអំពីរបៀបគ្រប់គ្រងចំណាប់ខ្មាំង ប្រសិនបើកងកម្លាំងអ៊ីស្រាអែលវាយលុកចូលទីតាំងរបស់ពួកគេក្នុងតំបន់ហ្គាហ្សា។
ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែលបានយកសាកសពចំណាប់ខ្មាំង ០៦នាក់ចេញពីផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយនិយាយថា ពួកគេត្រូវបានបាញ់សម្លាប់ដោយពួកឈ្លើយសឹក នៅពេលដែលកងកម្លាំងអ៊ីស្រាអែលចូលទៅកៀក។
លោក Abu Ubaida អ្នកនាំពាក្យកងពលតូច al-Qassam របស់ក្រុមហាម៉ាស់មិនបានផ្តល់ព័ត៌មានលម្អិតអំពីការណែនាំនោះទេ។ លោកបាននិយាយថា ក្រុមរបស់លោកឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់ចំណាប់ខ្មាំង។
លោក Ubaida បាននិយាយថា ការណែនាំថ្មីត្រូវបានផ្តល់ឲ្យឆ្មាំចំណាប់ខ្មាំង បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះដោយអ៊ីស្រាអែលកាលពីខែមិថុនា។ នៅពេលនោះ កងកម្លាំងអ៊ីស្រាអែលបានដោះលែងចំណាប់ខ្មាំង ០៤នាក់ នៅក្នុងការវាយឆ្មក់មួយ ដែលបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់៕