MOSCOW, Sept 2 (Reuters) – នៅថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងឈានទៅមុខលឿនជាងមុននៅភាគខាងកើតអ៊ុយក្រែន ច្រើនជាងអ្វីដែលពួកគេបានធ្វើអស់រយៈពេលជាយូរ ដោយកាន់កាប់បានរាប់គីឡូម៉ែត្រការ៉េក្នុងមួយថ្ងៃ ខណៈកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ព្យាយាមវាយកម្ទេចខ្សែការពារអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានទទួលស្គាល់ពីការលំបាកនៅភាគខាងកើត ជាពិសេសនៅជិតទីក្រុង Pokrovsk ប៉ុន្តែក៏បាននិយាយថា យោធារបស់រុស្ស៊ីមិនមានការឈានមុខបន្ថែមទៀតទេក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ។
កងកម្លាំងរុស្ស៊ីដែលគ្រប់គ្រង ១៨% នៃទឹកដីអ៊ុយក្រែនបាន និងកំពុងឈានទៅមុខនៅភាគខាងកើតអ៊ុយក្រែនចាប់តាំងពីការបរាជ័យ នៃការវាយលុកដ៏សំខាន់០១ប្រឆាំង នឹងទីក្រុងគៀវកាលពីឆ្នាំ២០២៣។
ទោះបីជាមានការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk ភាគខាងត្បូងរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែសីហាក៏ដោយ ក៏កងទ័ពរុស្ស៊ីដែលមានចំនួនខ្លាំងជាងបាន និងកំពុងរុញច្រានកាត់តាមតំបន់តាំងទីលំនៅនៅភាគខាងកើតអ៊ុយក្រែន តាមមធ្យោបាយដូចនឹងការវាយលុយទីក្រុងសំខាន់ Pokrovsk៕