General Commissariat of National Police
.

យោធាសហរដ្ឋអាមេរិកនិយាយថា ក្រុមឧទ្ទាម Houthis របស់ប្រទេសយេម៉ែន បានវាយប្រហារលើនាវាដឹកប្រេងឆៅ០២គ្រឿង នៅក្នុងសមុទ្រក្រហម

Loading

LONDON/WASHINGTON, Sept 2 (Reuters) – កាលពីថ្ងៃចន្ទ យោធាសហរដ្ឋអាមេរិក បាននិយាយថា ក្រុមឧទ្ទាម Houthi របស់យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារលើនាវាដឹកប្រេងឆៅចំនួន០២គ្រឿង គឺនាវា Amjad ដែលមានដោតទង់ជាតិអារ៉ាប៊ីសាអូឌីត និងនាវា Blue Lagoon I ដែលមានដោតទង់ជាតិប៉ាណាម៉ា នៅសមុទ្រក្រហម ដោយបានហៅការវាយប្រហារទាំងនោះថាជា “សកម្មភាពភេរវកម្មដោយគ្មានការប្រុងប្រយ័ត្ន”។

នៅល្ងាចថ្ងៃដដែល ក្រុម Houthis បានអះអាងទទួលខុសត្រូវ ចំពោះការកំណត់គោលដៅវាយប្រហារលើនាវា Blue Lagoon ដោយប្រើកាំជ្រួច និងដ្រូនជាច្រើន ប៉ុន្តែមិនបាននិយាយអំពីនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនោះទេ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមឧទ្ទាម Houthis បានវាយប្រហារលើនាវាដឹកប្រេង០២គ្រឿង ដោយប្រើប្រាស់កាំជ្រួចផ្លោងចំនួន ០២គ្រាប់ និងការវាយប្រហារតាមប្រព័ន្ធអាកាសគ្មានមនុស្សបើក។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាទាំងនោះផ្ទុកទៅដោយប្រេងឆៅ ដោយនាវា Amjad កំពុងដឹកប្រេងប្រហែល ០២លានបារ៉ែល និងបានពិពណ៌នាការវាយប្រហារថាជា “អំពើភេរវកម្មដោយគ្មានការប្រុងប្រយ័ត្នដោយក្រុម Houthi”។

ប្រភព០២បានប្រាប់សារព័ត៌មានរ៉យទ័រថា នាវាទាំងនោះកំពុងធ្វើដំណើរក្បែរគ្នា នៅពេលដែលត្រូវបានវាយប្រហារ ប៉ុន្តែអាចបន្តការធ្វើដំណើរ ដោយគ្មានការខូចខាតទំហំធំ ត្រូវបានវាយតម្លៃ ឬអ្នករងរបួសឡើយ៕