រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៣លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ៣នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕