General Commissariat of National Police
.

កម្លាំងនគរបាលចរាចរណ៍ បន្តចុះអនុវត្តពង្រឹងការអនុវត្តច្បាប់ចរាចរ​ណ៍ផ្លូវគោក ព្រមទាំងត្រួតពិនិត្យសារធាតុស្រវឹង និងត្រួត​ពិនិត្យអាវុធជាតិផ្ទុះ

Loading

ខេត្តមណ្ឌលគិរី ៖ នៅយប់ថ្ងៃ​ចន្ទ ១៤រោច ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០​២៤ លោកឧត្តមសេនី​យ៍ត្រី ចាន់ ទិត្យ ស្នង​ការរងទទួលផែនការងារចរា​ចរណ៍តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌល​គិរី បានដឹកនាំបែងចែកមន្រ្តីនគ​របាលក្រោមឱវាទចុះតាមគោលដៅសំខាន់ៗ បន្តចុះអនុវត្តន៍ពង្រឹងច្បាប់ច​រាចរណ៍ផ្លូវគោក ព្រមទាំងចុះត្រួត​ពិនិត្យរកសារធា​តុស្រវឹង និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីការពារ សុវត្ថិភាព និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ដែលបានមកកម្សាន្តនៅទឹកដីនៃភូមិភាគឦសាន ដោយគិតចាប់​ពីម៉ោង២២ និង០០​នាទី ការដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះគ្រឿងស្រវឹង ចំនួន ០៣គោលដៅ ក្រុង-ស្រុក​ក្នុងខេត្ត ប្រើប្រាស់កម្លាំងសរុប ចំនួន ៣២នាក់៕