General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខអាជីវករតាមបណ្ដាទីផ្សារនានាក្នុងមូលដ្ឋាន

Loading

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ នៅតាមបណ្ដាលផ្សារនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ព្រមទាំងបានស្ដាប់ មតិយោបល់ និងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា នគរបាលខេត្តព្រៃវែង តែងតែចុះយាមល្បាតជាប្រចាំ ទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណង បង្ការ ទប់ស្កាត់ និងត្រៀមបង្ក្រាបរាល់បទល្មើសនានា ដែលកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ៕