រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៤លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ២នាក់), រងរបួសសរុប ១៨នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ១៤នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១២នាក់ (យប់ ៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ០នាក់, ធ្ងន់ ៦នាក់, ស្រាល ២នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ៥នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់), ប្រជែង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕