MOGADISHU, Aug 28 (Reuters) – ប្រភពការទូតចំនួន០៣ និងរដ្ឋាភិបាលសូម៉ាលីបាននិយាយថា កាលពីថ្ងៃអង្គារ ប្រទេសអេហ្ស៊ីបបានផ្តល់ជំនួយយោធាជាលើកដំបូងក្នុងរយៈពេលជាង ០៤ទសវត្សរ៍ ដល់ប្រទេសសូម៉ាលី ដែលនេះជាសកម្មភាពទំនងជាធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំង០២ និងអេត្យូពី។
ប្រទេសអេហ្ស៊ីប និងសូម៉ាលីបានធ្វើការកាន់តែជិតស្និទ្ធនៅឆ្នាំនេះ បន្ទាប់ពីប្រទេសអេត្យូពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយនឹងតំបន់បំបែកខ្លួនពីប្រទេសសូម៉ាលី ដើម្បីជួលដីឆ្នេរសមុទ្រជាថ្នូរនឹងការទទួលស្គាល់ឯករាជ្យតំបន់នោះចេញពីប្រទេសសូម៉ាលី។
រដ្ឋាភិបាល Mogadishu សូម៉ាលីបានហៅកិច្ចព្រមព្រៀងនេះថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងបាននិយាយថា ខ្លួននឹងរារាំងតាមគ្រប់មធ្យោបាយចាំបាច់។
ប្រទេសអេហ្ស៊ីប ដោយមានជម្លោះជាមួយប្រទេសអេត្យូពីអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការសាងសង់ទំនប់វារីអគ្គិសនីដ៏លាតសន្ធឹងរបស់ទីក្រុង Addis Ababa នៅចរន្តទឹកនៃទន្លេ Nile បានថ្កោលទោសកិច្ចព្រមព្រៀងរបស់ប្រទេសសូម៉ាលី។ អេហ្ស៊ីបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស័យសន្តិសុខជាមួយទីក្រុង Mogadishu កាលពីដើមខែនេះ និងបានស្នើឲ្យបញ្ជូនទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពថ្មី០១នៅក្នុងប្រទេស
សូម៉ាលី