HANOI, Aug 26 (Reuters) – កាលពីថ្ងៃចន្ទ រដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសរើសឧបនាយករដ្ឋមន្ត្រីថ្មីចំនួន០៣រូប និងបញ្ឈប់០២រូប ចេញពីតំណែង ក្នុងអំឡុងពេលកិច្ចប្រជុំវិសាមញ្ញរយៈពេល០១ថ្ងៃ នៅទីក្រុងហាណូយ។
ស្ថាប័ននីតិប្បញ្ញត្តិ របស់ប្រទេសនេះ ក៏បោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មី និងរដ្ឋមន្ត្រីយុត្តិធម៌ថ្មី ក្នុងអំឡុងពេលកិច្ចប្រជុំផងដែរ។
ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មិនបានបញ្ចូលឈ្មោះមន្ត្រី ដែលត្រូវតែងតាំង និងបញ្ឈប់នោះទេ ហើយម្នាក់ ក្នុងចំណោមនោះនឹងទទួលភារកិច្ចផ្សេង។
ការផ្លាស់ប្តូរកាលពីថ្ងៃច័ន្ទ កើតឡើងបន្ទាប់ពីភាពចលាចលនយោបាយមួយរយៈ ក្នុងអំឡុងពេលដែលប្រធា-នាធិតបី០២រូប និងសមាជិកសភា០១រូប បានចុះចេញពីដំណែងជុំវិញការចោទប្រកាន់ថា “បានប្រព្រឹត្តខុស”។
នាពេលបច្ចុប្បន្នវៀតណាម មានឧបនាយករដ្ឋមន្ត្រី០៤រូប ដែលធ្វើការក្រោមនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។ និងបានកើនឡើងដល់ ០៥រូបបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃចន្ទ៕