General Commissariat of National Police
.

ប្រភពបាននិយាយថា គ្មានកិច្ចព្រមព្រៀង នៅក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលប្រព្រឹទ្ធនៅទីក្រុងគែរ ខណៈដែលដំណើរការនៅតែបន្ត

Loading

CAIRO/WASHINGTON, Aug 25 (Reuters) – ប្រភពសន្តិសុខអេហ្ស៊ីប០២បាននិយាយថា កាលពីថ្ងៃអាទិត្យ មិនមានកិច្ចព្រមព្រៀងណា០១ត្រូវបានធ្វើឡើយ ក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលធ្វើឡើងនៅទីក្រុងគែរ ដោយសារតែទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល មិនយល់ព្រមចំពោះការសម្របសម្រួលមួយចំនួន ដែលបង្ហាញដោយអ្នកសម្រុះសម្រួល បង្កឲ្យមានជាមន្ទិលសង្ស័យពីឱកាសសម្រាប់ភាពជោគជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដែលគាំទ្រដោយសហរដ្ឋអាមេរិក ចុងក្រោយ ដើម្បីបញ្ចប់សង្រ្គាមរយៈ ពេល ១០ខែ។

ទោះជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានពណ៌នាកិច្ចពិភាក្សាថាជា “ការស្ថាបនា” ដោយនិយាយថា កិច្ចពិភាក្សាទាំងនោះត្រូវបានធ្វើឡើងដោយស្មារតីពីគ្រប់ភាគីដើម្បីឈានដល់ “កិច្ចព្រមព្រៀងជាចុងក្រោយ និងអាចអនុវត្តបាន”។

មន្ត្រីរូបនោះបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ដំណើរការនឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត តាមរយៈក្រុមការងារដើម្បីដោះស្រាយបញ្ហាបន្ថែម និងផ្តល់ព័ត៌មានលម្អិតដែលនៅសេសសល់” ដោយបន្ថែមថា ក្រុមទាំងនោះនឹងបន្តស្នាក់នៅទីក្រុងគែរ។

កិច្ចចរចាដែលមិនទៀងទាត់ តាមការកំណត់ បានអូសបន្លាយអស់រយៈពេលជាច្រើនខែ និងពុំទាន់ទទួលជោគជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់យុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលកំពុងបំផ្លាញនៅតំបន់ហ្គាហ្សា ឬដោះលែងចំណាប់ខ្មាំងដែលនៅសល់ដែលត្រូវបាន ចាប់ខ្លួនដោយក្រុមហាម៉ាស នៅក្នុងការវាយប្រហារកាលពី ថ្ងៃទី០៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល ដែលបង្កឲ្យមានសង្រ្គាមនោះឡើយ៕

FILE PHOTO: Palestinians inspect damage in Qatari-funded Hamad City, following an Israeli raid, amid the ongoing conflict between Israel and Hamas, in Khan Younis, in the southern Gaza Strip, August 24, 2024. REUTERS/Hatem Khaled/File Photo