General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២៧ ខែសីហា រកឃើញយានយន្តល្មើសចំនួន ២០៣គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៦៤គ្រឿង និងម៉ូតូ ៣០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២០៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៨គ្រឿង និងម៉ូតូ ១៨៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៣,២៨៣គ្រឿង, រថយន្តធំ ២៤៧គ្រឿង, រថយន្តតូច ៤,១១០គ្រឿង, ម៉ូតូ ៨,៩២៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៥៥៨គ្រឿង, រថយន្តធំ ១៣៦គ្រឿង, រថយន្តតូច ២,៥៣៦គ្រឿង និងម៉ូតូ ៥,៨៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕