General Commissariat of National Police
.

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់សិស្សនុសិស្ស ប្រជាពលរដ្ឋ និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ

Loading

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនដល់សិស្សនុសិស្ស ប្រជាពលរដ្ឋ តាមទីប្រជុំជន ទីផ្សារ មុខសាលារៀន មុខរោងចក្រសហគ្រាស និងណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា គំនូសសញ្ញា ភ្លើងសញ្ញចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕