រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៩គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៤១គ្រឿង និងម៉ូតូ ២៨៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៤៤គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៦គ្រឿង និងម៉ូតូ ១២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ថ្ងៃ ពីថ្ងៃទី១-២៥ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១២,៦០៨គ្រឿង, រថយន្តធំ ២៣៦គ្រឿង, រថយន្តតូច ៣,៩៩០គ្រឿង, ម៉ូតូ ៨,៣៨២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,១៦០គ្រឿង, រថយន្តធំ ១៣៤គ្រឿង, រថយន្តតូច ២,៤៧៦គ្រឿង និងម៉ូតូ ៥,៥៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕