រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២២៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៥គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១២១គ្រឿង និងម៉ូតូ ២៤៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៧៥គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៣១គ្រឿង និងម៉ូតូ ៩១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ថ្ងៃ ពីថ្ងៃទី១-២៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១២,២៧៩គ្រឿង, រថយន្តធំ ២៣៦គ្រឿង, រថយន្តតូច ៣,៩៤៩គ្រឿង, ម៉ូតូ ៨,០៩៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០១៦គ្រឿង, រថយន្តធំ ១៣៤គ្រឿង, រថយន្តតូច ២,៤៦០គ្រឿង និងម៉ូតូ ៥,៤២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕