General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៤ សីហា កើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៩នាក់

Loading

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ០នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ០នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់),  មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ២លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ២នាក់)៕