General Commissariat of National Police
.

កម្លាំង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្ត

Loading

សៀមរាប៖ នៅយប់ថ្ងៃសុក្រទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប កម្លាំង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំ ដល់អ្នកបើកបរ ដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណបច្ចេកទេស, ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាព ឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ៕