General Commissariat of National Police
.

ប្រទេសចិន និងបេឡារុស្សយល់ព្រមពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ

Loading

BEIJING, Aug 23 (Reuters) – យោងតាមសេចក្តីថ្លែងការណ៍រួម០១ បានឲ្យដឹងថា ប្រទេសចិន និងបេឡារុស្សបានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមានពាណិជ្ជកម្ម សន្តិសុខ ថាមពល និងហិរញ្ញវត្ថុ បន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Qiang បានជួបជាមួយនាយករដ្ឋមន្ត្រីបេឡារុសលោក Roman Golovchenko នៅទីក្រុង Minsk ។

នៅថ្ងៃសុក្រ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ០១ថ្ងៃបន្ទាប់ពីកិច្ចប្រជុំទីក្រុង Minsk បាននិយាយថាប្រទេសទាំង០២ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងបន្តពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយការចំណាយទាំងសង្ខាង។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ប្រទេសចិនបាននិយាយថា ប្រទេសបេឡា-រុស្សក៏មានបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយតំបន់ Guangdong-Hong Kong-Macau Greater Bay ដែលជាតំបន់ធំដែលគ្របដណ្តប់ទីក្រុងចំនួន០៩ រួមមាន Guangzhou, Shenzhen និង Zhuhai ជាដើម។

យោងតាមកាសែត China Daily បានឲ្យដឹងថា បេឡារុស្សគឺជា ប្រទេសក្រុមដំបូងដែលឆ្លើយតបនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ហើយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Minsk លោក​ Li  បាននិយាយថាទំនាក់ទំនងចិន-បេឡារុស្សនៅតែមានភាពរស់រវើកក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិក៏ដោយុ៕