General Commissariat of National Police
.

ប្រទេសប្រេស៊ីលនឹងរឹតបន្តឹងច្បាប់ចូលប្រទេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកទៅកាន់ទ្វីបអាមេរិកខាងជើង

Loading

BRASILIA, Aug 21 (Reuters) – កាលពីថ្ងៃពុធ រដ្ឋាភិបាលបាននិយាយថា ប្រទេសប្រេស៊ីល នឹងរឹតបន្តឹងច្បាប់ចូលសម្រាប់អ្នកដំណើរ ដែលត្រូវបានលើកលែងទិដ្ឋាការចាប់ពីសប្តាហ៍ក្រោយនេះ បន្ទាប់ពីជនចំណាកស្រុកបាន និងកំពុងប្រើប្រាស់ប្រទេសនេះ កាន់តែច្រើន ដើម្បីធ្វើជាច្រកសម្រាប់ធ្វើដំណើរទៅកាន់ សហរដ្ឋអា-មេរិក និងកាណាដា។

ក្នុងសេចក្តីថ្លែងការណ៍០១ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសប្រេស៊ីល បានប្រាប់សសារព័ត៌មានរ៉យទ័រ ថា ចាប់ពីថ្ងៃចន្ទនេះ អ្នកដំណើរបរទេស ដែលមិនមានទិដ្ឋាការប្រេស៊ីល ដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសមួយផ្សេងទៀត ត្រូវតែធ្វើដំណើរបន្តទៅកាន់គោលដៅ ឬត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។

ក្រសួងបាននិយាយថា ប្រទេសប្រេស៊ីល បានឃើញអំពីការរីកដុះដាល នៃអ្នកធ្វើដំណើរបរទេស ជាពិសេសមកពីទ្វីបអាស៊ី ថាបានចុះចតនៅក្នុងប្រទេសនេះ ជាចំណតរយៈពេលខ្លី ដើម្បីតែដាក់ពាក្យសុំជ្រកកោនប៉ុណ្ណោះ។

ពេលនេះ អ្នកដំណើរដែលគ្មានទិដ្ឋាការទាំងនោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសប្រេស៊ីលឡើយ។

យោងតាមរបាយការណ៍ចំនួន០២ ពីអាជ្ញាធរដែលត្រូវបានឃើញ ដោយសារព័ត៌មានរ៉យទ័រ និងតាមប្រភពនគរបាលជាន់ខ្ពស់០១ បានឲ្យដឹងថា តាមស៊ើបអង្កេតជនចំណាកស្រុកទាំងនោះ កំពុងស្នើសុំស្នាក់នៅប្រទេសប្រេស៊ីល ដោយចោទប្រកាន់ចំពោះទង្វើឃោរឃៅ និងការគំរាមកំហែង នៅក្នុងប្រទេសកំណើតរបស់ពួកគេ៕