General Commissariat of National Police
.

អភិបាលក្រុង បាននិយាយថា អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូន ដ៏ធំបំផុតមិនធ្លាប់មានទៅលើទីក្រុងមូស្គូ

Loading

Aug 21 (Reuters) – នៅថ្ងៃពុធ អភិបាលក្រុងបាននិយាយថា អ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារ ដោយដ្រូនដ៏ធំបំផុតមិនធ្លាប់មានលើទីក្រុងមូស្គូ ហើយអង្គភាពការពារដែនអាកាសរុស្ស៊ី បានកម្ទេចដ្រូនចំនួន ១១គ្រឿង ដែលកំពុងហោះហើរឆ្ពោះទៅកាន់រដ្ឋធានី។

អភិបាលក្រុងលោក Sergei Sobyanin បាននិយាយថា ដ្រូនមួយចំនួនត្រូវបានកម្ទេច ពេលហោះហើយពីលើទីក្រុង Podolsk ដែលនៅតំបន់មូស្គូមានចម្ងាយប្រហែល ៣៨គីឡូម៉ែត្រ ភាគខាងត្បូងនៃវិមានក្រឹមឡាំង។

លោកបាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram នៅម៉ោង ៤៖៤៣នាទីព្រឹកថា “នេះគឺជាការប៉ុនប៉ងដ៏ធំបំផុត០១ដើម្បីវាយប្រហារទីក្រុងម៉ូស្គូដោយប្រើដ្រូន”។

ការវាយប្រហារនេះកើតឡើង នៅពេលដែលរុស្ស៊ីកំពុងមានប្រៀប នៅភាគខាងកើតអ៊ុយក្រែន តស៊ូដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់ខ្លួន ០២សប្តាហ៍បន្ទាប់ពីអ៊ុយក្រែន បានវាយលុកតាមព្រំដែនភាគខាងលិចរបស់រុស្ស៊ី ក្នុងការឈ្លានពានដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី០២។

លោកបានបន្ថែមថា យោងតាមព័ត៌មានបឋម មិនមានការរាយការណ៍ពីការរងរបួស ឬការខូចខាតណាមួយឡើយ បន្ទាប់ពីការវាយប្រហារនោះ៕