BEIJING, Aug 21 (Reuters) – ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ទៅកាន់នាយករដ្ឋមន្រ្តីហ្វីជីលោក Siitiveni Rabuka ថា លោកគាំទ្រផែនការ “មហាសមុទ្រនៃសន្តិភាព” ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុន កិច្ចប្រជុំកំពូលមេដឹកនាំកោះប៉ាស៊ីហ្វិក នៅប្រទេសតុងហ្គា។
ប្រទេសចិន ក៏បានសន្យាបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ជាមួយរដ្ឋប្រជុំកោះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសាងសង់កំពង់ផែ និងនាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបំពង់បង្ហូរទឹកស្អុយ ប៉ុន្តែអាចធ្វើទៅបានតាមរយៈការធានានូវលក្ខខណ្ឌល្អប្រសើរ សម្រាប់ពាណិជ្ជករនាំចេញទំនិញកសិផល និងនេសាទរបស់ខ្លួន ដោយសារជំពាក់បំណុលទំហំធំ។
បើយោងតាមការចេញផ្សាយ នៅយប់ថ្ងៃអង្គារ លោកស៊ី បាននិយាយថា “ប្រទេសចិនកោតសរសើរ ចំពោះចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីលោក Rabuka សម្រាប់គម្រោងមហាសមុទ្រសន្តិភាព ហើយប្តេជ្ញាធ្វើការជាមួយប្រទេសហ្វីជី ដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ”។
លោក Rabuka នឹងធ្វើទស្សនកិច្ចនៅតុងហ្គា នៅសប្តាហ៍ក្រោយសម្រាប់កិច្ចប្រជុំ របស់ថ្នាក់ដឹកនាំប្រទេសកោះប៉ាស៊ីហ្វិក និងដែនដីចំនួន ១៨ ដែលនឹងពិចារណាលើសំណើស្តីពី កិច្ចការនគរបាលក្នុងតំបន់គាំទ្រដោយអូស្ត្រាលី៕