General Commissariat of National Police
.

ឥណ្ឌា និងជប៉ុនយល់ព្រមពង្រឹងទំនាក់ទំនងវិស័យការពារជាតិ និងសន្តិសុខ

Loading

NEW DELHI, Aug 20 (Reuters) – កាលពីថ្ងៃអង្គារ ឥណ្ឌា និងជប៉ុនបានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនងវិស័យការពារជាតិ និងសន្តិសុខ និងគាំទ្រ “ចក្ខុវិស័យយុទ្ធសាស្ត្ររួម” នៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាតំបន់ដែលប្រទេសទាំង០២ មានបញ្ហាទំនាក់ទំនងជាមួយចិន។

រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំង០២ បានជួបពិភាក្សាគ្នាក្រោមកិច្ចសន្ទនា “ឥណ្ឌា-ជប៉ុន ២+២” នៅទីក្រុងញូវដេលី ដែលជាការប្រជុំទ្វេភាគីលើកទី០៣ ក្នុងរយៈពេល ០៥ឆ្នាំ។

យោងតាមសេចក្តីថ្លែងការណ៍រួម០១ រដ្ឋមន្ត្រីបានពិភាក្សាអំពីវឌ្ឍនភាព លើការផ្លាស់ប្តូរព៍ត៌មានទំនាក់ទំនងនាវាចម្បាំង និងបច្ចេកវិទ្យាពាក់ព័ន្ធពីប្រទេសជប៉ុន ទៅកាន់ប្រទេសឥណ្ឌា។

ការផ្លាស់ប្តូរនេះ នឹងក្លាយជាការនាំចេញឧបករណ៍ការពារជាតិលើកដំបូង និងការផ្ទេរព័ត៌មានបែបបច្ចេកវិទ្យាទៅកាន់ទីក្រុង New Delhi ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ខណៈដែលទីក្រុងតូក្យូស្វែងរកការពង្រឹង ឧស្សាហកម្មការពារជាតិរបស់ខ្លួន។

ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​នយោបាយ​រវាង​ឥណ្ឌា​ និង​ជប៉ុន​បាន​រីកចម្រើន។ ប្រជាជាតិទាំងនេះ គឺជាផ្នែកមួយនៃក្រុមសន្តិសុខ Quad ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលត្រូវបានគេមើលឃើញថា ជាការប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់៕