CHICAGO, Aug 19 (Reuters) – កាលពីថ្ងៃចន្ទ បាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលភាគច្រើនបានដើរដង្ហែរក្បួននៅទីក្រុងឈីកាហ្គោដោយសន្តិភាព នៅថ្ងៃបើកសន្និបាតជាតិបក្សប្រជាធិបតេយ្យ(DNC) ដែលជាការបង្ហាញកំហឹងប្រឆាំង នឹងការគាំទ្ររបស់រដ្ឋបាល លោកបាយឌិន ចំពោះអ៊ីស្រាអែលទៅលើសង្រ្គាម នៅតំបន់ហ្គាហ្សា។
សាក្សីសារព័ត៌មានរ៉យទ័រម្នាក់ បាននិយាយថា បន្ទាប់ពីបាតុកម្ម ដោយសន្តិវិធីជាច្រើនម៉ោង មានក្រុមអ្នកតវ៉ារាប់សិបនាក់ បានសម្រុកចូលផ្នែក០១ នៃរបងសន្តិសុខក្នុងបរិវេណ ដែលធ្វើឲ្យនគរបាល បង្ក្រាបកុបកម្មទៅកាន់ទីនោះ។
ក្រុមសន្តិសុខរបស់ DNC បានបញ្ជាក់ថា ក្រុមអ្នកតវ៉ាបានរំលោភលើផ្នែក០១ នៃរបងនៅបរិវេណខាងក្រៅក្បែរទីតាំងសន្និបាត ប៉ុន្តែបាននិយាយថា បុគ្គលិកអនុវត្តច្បាប់ បានចាត់វិធានការយ៉ាងឆាប់រហ័ស និងមិនមានការគំរាមកំហែងដល់អ្នកចូលរួមនោះទេ។
សាក្សីផ្សេងៗបានឃើញមនុស្ស ០៤នាក់ត្រូវបានឃាត់ខ្លួន និងដាក់ខ្នោះដៃ។ នគរបាលទីក្រុងឈីកាហ្គោបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ការចាប់ខ្លួនត្រូវបានធ្វើឡើង ប៉ុន្តែមិនបាននិយាយពីចំនួននោះទេ៕