General Commissariat of National Police
.

រដ្ឋមន្ត្រីការបរទេសលោក Blinken មកដល់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា

Loading

TEL AVIV, Aug 18 (Reuters) – កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ទីក្រុង Tel Aviv ដែលជាដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាស បានលើកឡើងពីការសង្ស័យអំពីបេសកកម្មនេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោកបានមកដល់ ដោយចោទប្រកាន់អ៊ីស្រាអែលថា ធ្វើឲ្យបំផ្លាញការខិតខំប្រឹងប្រែងរបស់លោក។

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយថា ខ្លួនត្រូវឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទទួលខុសត្រូវចំពោះ “ការរារាំងកិច្ចខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួល” ដោយពន្យារពេលកិច្ចព្រមព្រៀង និងឲ្យចំណាប់ខ្មាំងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាប្រឈមនឹងចំពោះការឈ្លានពាន ដែលប៉ាឡេស្ទីនកំពុងប្រឈម។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសម្នាក់ បាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចលើកទី០៩ របស់លោកចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែតុលា លោក Blinken នឹងជួបជាមួយមេដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោក Netanyahu នៅថ្ងៃចន្ទ។ បន្ទាប់ចាកចេញពីអ៊ីស្រាអែល លោក Blinken នឹងបន្តដំណើរទៅកាន់អេហ្ស៊ីប។

មន្ត្រីជាន់ខ្ពស់ម្នាក់ របស់រដ្ឋបាលលោកបាយ ឌិន បានប្រាប់អ្នកយកព័ត៌មាន ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tel Aviv ថា​ កិច្ចពិភាក្សាដើម្បីបង្កើតកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅហ្គាហ្សាពេលនេះបានឈានដល់ “ចំណុចរបត់” និងបានបន្ថែមថា “​យើង​គិត​ថា​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់”៕