BANGKOK, Aug 18 (Reuters) – កាលពីថ្ងៃអាទិត្យ លោកស្រី Paetongtarn Shinawatra ត្រូវបានព្រះមហាក្សត្រថៃយល់ស្រប ឲ្យធ្វើជានាយករដ្ឋមន្ត្រី០២ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសភា ដោយបានត្រួសត្រាយផ្លូវសម្រាប់ លោកស្រីបង្កើតគណៈរដ្ឋមន្ត្រី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកស្រី Paetongtarn អាយុ ៣៧ឆ្នាំ ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត របស់ប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Srettha Thavisin ត្រូវបានបណ្តេញចេញពីតំណែង ដោយតុលាការធម្មនុញ្ញ ដែលជាការសម្រេចនៃប្រព័ន្ធតុលាការ ចំពោះភាពចលាចលនយោបាយរយៈពេល ០២ទសវត្សរ៍របស់ប្រទេសថៃ។
កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកស្រី Paetongtarn បានឈ្នះសម្លេងជិត២/៣នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសុក្រ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីទី០២ របស់ប្រទេសថៃ និងជាត្រកូលស៊ីណាវ៉ាត្រាទី០៣ ដើម្បីឡើងកាន់តំណែង បន្ទាប់ពីលោកថាក់ស៊ីន និងម្តាយមីងគឺ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។
កាលពីថ្ងៃអាទិត្យ ការអនុម័តផ្លូវការដោយព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្តលោក Apat Sukhanand នៅក្នុងពិធី០១ នាទីក្រុងបាងកក៕