General Commissariat of National Police
.

មេដឹកនាំកំពូលវៀតណាម លោក តូ ឡាំ ទៅប្រទេសចិន ដើម្បីជួបលោកស៊ី ជីងពីង

Loading

BEIJING, Aug 18 (Reuters) – កាលពីថ្ងៃអាទិត្យ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា មេដឹកនាំកំពូលរបស់វៀតណាមលោកតូ ឡាំ បានទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ ដែលក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបាននិយាយថា នឹងរួមបញ្ចូលទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីស៊ី ជីងពីង និងនាយករដ្ឋមន្ត្រីលោក Li Qiang។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីវៀតណាម ដែលត្រូវបានតែងតាំងក្នុងខែនេះ ក្នុងតំណែងកំពូលរបស់ជាតិគឺ អគ្គលេខាធិការបក្សកុម្មុយនិស្ត កំពុងកាន់អំណាច បានមកដល់ទីក្រុងក្វាងចូវ។

CCTV បាន​បន្ថែមថា លោក ឡាំ នឹង​ទៅ​ទស្សនា​ទីតាំង​មួយ​ចំនួន ​ដែល​អតីត​ប្រធានាធិបតីលោក​ហូជីមិញ ​បាន​ធ្វើ​សកម្មភាព​បដិវត្តន៍​ខណៈ​នៅ​ទីក្រុង​ក្វាងចូវ។

ប្រទេសចិន និងវៀតណាមបានបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ១៩៥០។ ក្នុងឆ្នាំ២០០៨ ប្រទេសទាំង០២ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងរួមគ្នា ក្នុងឆ្នាំ២០១៣ ដើម្បីដោះស្រាយបញ្ហា ដែលគួរឲ្យព្រួយបារម្ភ ទាំងក្នុងអន្តរជាតិ និងតំបន់។

កិច្ចប្រជុំនេះនឹងបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាង ប្រទេសជិតខាងដែលគ្រប់គ្រងដោយកុម្មុយនិស្តទាំង០២ ដែល ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការអភិវឌ្ឍន៍យ៉ាងល្អ បើទោះបីជាមានការប៉ះទង្គិចជុំវិញព្រំដែន នៅសមុទ្រចិនខាងត្បូងយូរៗម្តងក៏ដោយ៕

FILE PHOTO: Vietnamese President To Lam attends a press briefing with Russian President Vladimir Putin (not pictured), at the Presidential Palace in Hanoi, Vietnam, Thursday, June 20, 2024. MINH HOANG/Pool via REUTERS/File Photo