General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ  ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំ ផ្សព្វ​ផ្សាយផែនការចាំបាច់មួយចំនួន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នង​ការនគរបាលជាតិ​

Loading

មណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ បានបើកកិច្ចប្រជុំពង្រឹងកិច្ចការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព សង្គម​នៅក្នុងខេត្ត​មណ្ឌលគិរី និងនៅតាមខ្សែបន្ទាត់ព្រំ​ដែន និងតាមបណ្ដាផែនជំនាញការិយាល័យ ជំនាញព្រមទាំងតាមបណ្តា អធិការក្រុង/ស្រុកទាំងប្រាំ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លេខ ៦២១​/៣០៣ ក្នុងគោលដៅដើម្បីបង្កើន នូវការយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាប​នូវសកម្មភាពនូវរាល់បទ​ល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត​មណ្ឌលគិរី និងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា – វៀតណាម តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរ​បាលជាតិកម្ពុជា ៕