(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃពុធ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៨៖ ០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្ដិសុខ នៅស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ-នាយរងការរិយាល័យពាក់ព័ន្ធ លោកអភិបាលរង ទទួលការងារសន្តិសុខក្រុង/ស្រុកទាំង៥ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៥ លោកមេបញ្ជាការវរសេនាតូចទាំង០២ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤ ៕