រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារសន្តិសុខ និងសភាពការណ៍ថ្មីៗ ដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងលោកនាយផ្នែកទាំងអស់ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ៕