General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ចាត់​តំណាង​ លោក​ឧត្តមសេនីយ៍ត្រី​ សៅ​ សាវ៉ា​ត​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តមណ្ឌលគិរី​

Loading

​មណ្ឌលគិរី​៖​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៩​កើត​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ត្រី​ សៅ​ សាវ៉ា​ត​ ស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តមណ្ឌលគិរី​ ។​

ក្នុងពិធី​ប្រកាស​មុខ​តំណែង​ប្រធាន​អប់រំ​យុវជន​ និង​កីឡា​នា​ឱកាស​នោះ​ដែរ ​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ ហង់​ ជួន​ ណា​រ៉ុ​ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​បាន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តមណ្ឌលគិរី​ និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ និង​មេដាយ​ការងារ​ ជូន​ដល់​មន្ត្រី​បុគ្គលិក​សិក្សាអប់រំ​ ក្នុង​ពិធី​នោះ​ផង​ដែរ​ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ ឯកឧត្តម​ ម៉ែ​ន​ ង៉ុ​យ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ថង​ សា​វុន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ព្រមទាំង​ឯកឧត្តម​ ប្រធាន​សាលាដំបូង​ខេត្ត​ លោក​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ លោក​ប្រធាន​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ជា​ច្រើន​នាក់​ទៀត​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​ ពិធី​បាន​ ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​សាលាខេត្ត​មណ្ឌលគិរី​៕​