General Commissariat of National Police
.

សេតវិមាន​និយាយ​ថា សហរដ្ឋ​អាមេរិក ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំ ដោយ​អ៊ីរ៉ង់ ​ដែល​អាច​កើត​មាន​នៅតំបន់​មជ្ឈិមបូព៌ា​

Loading

WASHINGTON, Aug 12 (Reuters) – កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថា ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈសម្រាប់អ្វី ដែលអាចជាការវាយប្រហារទ្រង់ទ្រាយធំដោយប្រទេសអ៊ីរ៉ង់ ឬអ្នកតំណាងនៅតំបន់មជ្ឈិមបូព៌ា ។

លោកបានបន្តថា សហរដ្ឋអាមេរិកបានបង្កើនជំហរកម្លាំងក្នុងតំបន់របស់ខ្លួន និងចែករំលែកការព្រួយបារម្ភរបស់អ៊ីស្រាអែលអំពីការវាយប្រហារ ដែលអាចកើតមានដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់ និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅទីក្រុងតេអេរ៉ង់កាលពីខែមុន។

លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងមានការព្រួយបារម្ភ និងរំពឹងថាសមភាគីអ៊ីស្រាអែល គោរពពេលវេលា ហើយអាចជាក្នុងសប្តាហ៍នេះ”។

លោក​បានបន្ថែម​ថា “​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ ដែល​អាច​ជា​សំណុំ​ នៃ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំមួយ” ។

ដោយឡែក ​ចាប់​តាំង​ពី​ខែ​មុន អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ នៅ​ពេល​ដែល​កាំជ្រួច​បាន​សម្លាប់​កុមារចំនួន ១២នាក់ ​នៅ​ក្នុង​តំបន់ Golan Heights ដែលកាន់កាប់ដោយ​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​បាន​ឆ្លើយ​តបវិញ​ដោយ​ការ​សម្លាប់​មេ​បញ្ជាការ​ជាន់​ខ្ពស់លោក Hezbollah នៅ​ក្រុង Beirut ៕